ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្ត​ស្លាប់​ និងរបួស​ច្រើននាក់ ​នៅកំពង់ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីម្នាក់បានស្លាប់ និង៤នាក់ រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់រថយន្ត

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០១៩ នៅចណុចផ្លូវថ្មី គោកព្រះ​ ភូមិ សាស្រ្ត ឃុំ ច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ឈ្មោះ​ ផាត់ ធានី ភេទ ប្រុស អាយុ៦០ឆ្នាំ រស់នៅ ខេត្ត កំពង់ឆ្នាំង បានបើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2B.1169 ដែលមានមនុស្សរួមដំណើរជាមួយចំនួន 07នាក់ បើកបរទិសដៅពីខេត្ត កំពង់ធំ មកខេត្ត កំពង់ឆ្នាំង ពេលមកដល់ចំណុចខាងលើ ស្រាប់តែក្រឡាប់រថយន្តធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់ និងរបួស ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះសុត ចាន់ជាស៊ី ភេទ​ ស្រី អាយុ 03ឆ្នាំ និងរងរបួសចំនួន៤នាក់ ។

រថយន្តរងការខូចខាតទាំងស្រុង ។ ដោយឡែកសាកសពត្រូវបាននាំយកមកធ្វើបុណ្យ រីឯអ្នករងរបួសត្រូវបាននាំយកមកសង្គ្រោះបន្ទាន់ ៕ ចន្ថា


ចែករំលែក៖