ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ ចែកអំណោយ មនុស្សធម៌ជូនពលរដ្ឋខ្មែរឥស្លាម ៣៤៥គ្រួសារ ជាកញ្ចប់អាហារបួស រ៉ាម៉ាឌន នៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកតំណាងរាស្ដ្រ មណ្ឌលកំពង់ស្ពឺ លោកហ៊ុន ម៉ានី ជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា និងលោក ណាសៀត អូស្មាន អនុប្រធានក្រុមជំនួយការ គណៈចលនា សាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជានិង លោក ស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ បានចុះចែកអំណោយ មនុស្សធម៌ ជូនពលរដ្ឋខ្មែរឥស្លាមចំនួន ៣៤៥ គ្រួសារ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ជាកញ្ចប់អាហារស្របួស ខែរ៉ាម៉ាឌន កាលពីថ្ងៃ សុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ៖ ដោយមើលឃើញពីតម្រូវការក្នុងខែបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម អ្នកមានលទ្ធភាព ត្រូវតែជូួយអ្នកមិនមានលទ្ធភាព ហើយក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាដូចហេតុនេះ ហើយ ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌល កំពង់ស្ពឺក៏ដូចជាមណ្ឌលភ្នំពេញ សូមចូលរួម ផ្ដល់ការយកចិត្ដទុកដាក់សុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរសម៏ បន្ដិចបន្ដួច មកចែកជូនបងប្អូន ដើម្បីយកទៅដោះស្រាយជីវភាព បានមួយរយៈ តូចផងដែរ ។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមនានាតែងតែ បានចុះមក ជួបដោះទុក្ខលំបាក និងនាំយក អំណោយសប្បុរស់ធម៌ ជាច្រើន ចូលរួមដោះស្រាយ ដើម្បីជួយសម្រួលជីវភាព របស់បងប្អូននៅក្នុងគ្រួសារ នីមួយៗ បានមួយរយៈផងដែរ ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ដោយសារគោលនយោ បាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជាបន្តបន្ទាប់ នៅទូទាំងប្រទេស តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បាននិង កំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោបាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាព ស្ថាប័ន ក្រសួង មន្ទីរនានា ផងដែរ ៕ សំរិត


ចែករំលែក៖