ព័ត៌មានទាន់ហេតុការណ៍៖

មេឃធ្លាក់ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់រលំឃ្លាំងសង្កត់មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង បណ្ដាលឲ្យបាក់បើងឃ្លាំងមួយកន្លែងជាង២០ម៉ែត្រ សង្កាត់មនុស្សរងរបួសឆ្ងន់២នាក់ និងស្រាលម្នាក់ ព្រមទាំងរថយន្ត២គ្រឿរងការខូចខាតថែមទៀត​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម​ សង្កាត់ព្រៃស ​ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលរបួសស្រាលឈ្មោះ អេង ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករធ្វើឃ្លាំង / ទី២រងរបួសឆ្ងន់ឈ្មោះ យូរ ជុត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករឃ្លាំង និងទី៣ ជនរងគ្រោះឆ្ងន់ មិនបានស្គាល់អត្តសញ្ញាណនោះទេ ហើយអ្នកទាំង៣ស្នាក់នៅក្នុងឃ្លាំងកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនកើតហេតុនេះកើតឡើងដោយមានខ្យល់បោកបក់ខ្លាំង និងមានភ្លៀងទៀតហើយក៏ត្រូវដល់ម៉ោងត្រូវចូលហើយ ក៏មានកម្មករខ្លះបានជ្រកពេលមេឃកំពុងតែភ្លៀងស្រាប់តែមានឮសំឡេងលាន់ប្រាយពេលនោះបានបោករលំដំបូលឃ្លាំងនោះអូសប្រហែលជិត២០ម៉ែត្របណ្តាល ឲ្យត្រូវកម្មករ២នាក់ដែកបានចូលមក ក៏ត្រូវដំបូលឃ្លាំងនោះបោកសង្កត់បណ្តាលឲ្យរងរបួសឆ្ងន់ និងម្នាក់ទៀតត្រូវក្បាលរបួសស្រាលចំណែក២នាក់រងបរបួសឆ្ងន់នោះម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុីដើម្បីសង្គ្រោះចំណែកម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនសួរគ៌ាភ្លាមៗដែរ ។

តាមប្រភពដដែលបានបន្តទៀតថា ក្នុងការលំបាក់ឃ្លាំងនោះបានសង្កត់រថយន្តចំនួន២គ្រឿង និងម៉ូតូ១គ្រឿងផងដែរ ។

ក្រោយពីកើកហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងដើម្បីត្រួតពិនិត្យមើល ហើយឃើញថាការចាក់ធ្វើសសរដែកនេះមិនមានគ្រឹះច្បាស់លាស់នោះទេ ដោយមានដែកសសៃតូចៗទើបធ្វើឲ្យពេលមានខ្យល់កន្ត្រាក់មក ក៏បណ្ដាលឲ្យរលំបានសង្កត់ទៅលើកម្មកររងរបួសឆ្ងន់ និងស្រាលបែបនេះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖