ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ខណៈប្រទះឃើញសាកសពបុរសវ័យចំណាស់ជិះកង់ធ្លាក់លូស្លាប់អង្គុយផ្កាប់មុខ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតយ៉ាងសង្វេគ ដោយអង្គុយចោងហោងផ្កាប់មុខក្នុងភួកមុខលូ ខណៈគេអះអាងថា អាចបណ្ដាលមកពីផឹកស្រាស្រវឹងជោកជាំ ។

ហេតុការណ៍គ្រោះខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចលូបង្ហូរទឹកព្រំប្រទល់ ភូមិខ្នាចរមាស ឃុំបឹងខ្នារ និងភូមិផ្ទះស្លា ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍នគរបាល ស្រុកបាកានជនរងគ្រោះ (ស្លាប់) ឈ្មោះ ណុប សារ៉ន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ ភូមិផ្ទះស្លា ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ (ក្បែរនឹងកន្លែងកើតហេតុនោះដែរ) ។

របាយការណ៍ខាងលើបន្តថា តាមការស្រាវជ្រាវ និងយោងចម្លើយរបស់ក្រុមគ្រួសារសាច់ញាតិ នៃជនរងគ្រោះ អាចបណ្ដាលឲ្យពីផឹកស្រាស្រវឹងជោកជាំ ទើបបណ្ដាលឲ្យជិះកង់ធ្លាក់ដោយខ្លួនឯងបែបនេះ ព្រោះកាលពីល្ងាច ថ្ងៃទី៩ មុខប្រទះឃើញសពជនរងគ្រោះ គាត់ចេញដំណើរហូបការកូនអ្នក ភូមិនៅក្បែនោះ ក៏បាត់រហូតដោយបានចាប់អារមណ៍អំពីការគ្រោះថ្នាក់ គ្រាន់តែរង់ចាំ ខណៈបាត់យូរមិនឃើញត្រឡប់មកផ្ទះ ស្រាប់តែប្រទះឃើញគាត់ស្លាប់ទាំងបែបរន្ធត់ទៅវិញ ។

សមត្ថកិច្ច ចុះពិនិត្យ និងស្រាវជ្រាវ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួឲ្យសង្ស័យ ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មអ្វីនោះឡើយ រួចប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន


ចែករំលែក៖