ព័ត៌មានទាន់ហេតុការណ៍៖

យុវជនពីរនាក់បើកម៉ូតូលឿន ជ្រុលចង្កូតបុកខឿនសួន ចែកទ្រូវផ្លូវ របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់ បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនសួនច្បារចែកទ្រូវ ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់បើកម៉ូតូឌុបគ្នាមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១១ ពាក់ស្លាកលេខ កំពង់ចាម 1H-3012 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវដួលបោក និងថ្នល់រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ខបាលស្ទឹងមានជ័យ៣ រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់រួចប្រគល់ជូនម្ចាស់វិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖