ព័ត៌មានទាន់ហេតុការណ៍៖

តន្រ្តីករម្នាក់ ជិះរថយន្តដឹកឧបករណ៍ ដល់ផ្លូវចុះចំណោតខ្លាំង ជាន់ហ្វ្រាំងមិនស៊ីភ័យស្លន់ស្លោ ហក់លោត ចុះដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តន្ត្រីករមួយរូបបានបាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីជិះរថយន្តដឹកឧបករណ៍តន្រ្តី ត្រង់ផ្លូវចុះចំណោតខ្លាំង ជាន់ហ្វ្រាំងមិនស៊ីភយ័ស្លន់ស្លោ ក៏ហក់លោតចុះដួលបោកក្បាលបែកយ៉ាងធ្ងន់ធ្ងរតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង​១១និង៥០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ (១៤៥.១៤៦) ត្រង់ផ្លូវចុះ ចំណោតខ្លាំង ស្ថិតក្នុង ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បង្កឡើងដោយរថយន្ដម៉ាក់ហ៊ីយន់ដាយពណ៌ ស ពាក់ស្លាកលេខ ៣A ០០២៤ ស្វ/រ បើកបរដោយឈ្មោះ វែន សុខ ពៅ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

អ្នករួមដំណើរម្នាក់ស្លាប់នោះ មានឈ្មោះ គិច ដារាវុធ ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ ជាតន្រីករ រស់នៅ ភូមិព្រៃ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពបន្តថា ពេលរថយន្ដបើកបរចុះចំណោតខ្លាំង ក៏ជាន់ហ្រ្វាំងតែមិនស៊ី ក្នុងល្បឿនលឿនផងជនរងគ្រោះភយ័ខ្លាំងពេក ក៏បានហក់លោតចេញពីរថយន្ត ហើយបោកក្បាលផ្ទប់នឹងថ្ម របួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ខេត្ត។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯមធ្យោបាយបង្ក ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅវរៈព្រំដែនលេខ ៣០៣ រង់ចាំដោះស្រាយតាមនីតិវិធី ៕​ ជីវន្ត័


ចែករំលែក៖