ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនជនជាតិហ្វីលីពីន នៅសាលា វេសស្លែនដ៍ ចាប់រំលោភកូនសិស្ស​អាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនបរទេសម្នាក់ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅលាលា ឯកជន ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹង ចោទថា បានរំលោភ សិស្សស្រីអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសាលា វេសស្លែនដ៍ សាខាមាត់ទន្លេ ក្រុងតាខ្មៅ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ១នាក់ ភេទស្រី អាយុ៤ឆ្នាំ ។ ចំណែកជនសង្ស័យ ឈ្មោះរ៉ូម៉ាន់ បាឡូអាគីណូ ភេទប្រុស ជនជាតិហ្វីលីពីន អាយុ២៧ឆ្នាំ មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស សាលាវេសស្លែនដ៍ ស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានឲ្យដឹងបន្ថែមថា មុនពេលកើតហេតុ ឪពុកជនរងគ្រោះ បានរៀបចំមុជទឹកស្លៀកពាក់ឲ្យជនរងគ្រោះមិនឃើញមានបញ្ហាអ្វីកើតឡើងចំពោះជនរងគ្រោះឡើយ ។ លុះមកដល់វេលម៉ោង៧ព្រឹក ថ្ងៃកើតហេតុ ក៏ជូនជនរងគ្រោះចូលរៀននៅសាលាវេសស្លែនដ៍ សាខាមាត់ទន្លេតាខ្មៅ ដូចសព្វដង ។

លុះមកដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩​ ខែឧសភា ទើបទៅទទួលជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅពេលមកដល់ផ្ទះម្តាយជនរងគ្រោះ ក៏បានផ្លាស់សំលៀកបំពាក់ឲ្យជនរងគ្រោះទើបឃើញមានស្នាមឈាមប្រឡាក់ខោលីអូ កូន និងមានទឹកកាមប្រឡាក់ស្អិតជាប់ខោ ពេលនោះឪពុកម្តាយជនរងគ្រោះក៏បាននាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះ ហើយលោកគ្រូពេទ្យបានប្រាប់ថា ប្រដាប់ភេទជនរងគ្រោះមានដាច់រយៈដូចមានរបស់រឹងធំដាក់ចូល ។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចក៏បានហៅជនសង្ស័យ មកអធិការដ្ឋាននគរបាលដើម្បីសាកសួរ តែជនសង្ស័យមិនឆ្លើយសារភាពនោះទេ ។

អធិការនគរបាលក្រុងតាខ្មៅ លោក សរកែវ ពិសដ្ឋ បានប្រាប់ឲ្យដឹងថា ករណីនេះ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការដើម្បី ចាត់ការន្តតាមច្បាប់ ៕​ ឆ ដា


ចែករំលែក៖