ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនពលរដ្ឋខ្មែរឥស្លាម៤៥០គ្រួសារ នៅស្រុកក្រគរមកទទួល អំណោយសប្បុរសជនពីអ្នកតំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់ និងភ្នំពេញ ជាកញ្ចប់អាហារស្រាយបួស រ៉ាម៉ាឌន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បងប្អូនពលរដ្ឋខ្មែរឥស្លាម៤៥០គ្រួសារ នៅស្រុកក្រគរ ខេត្ដពោធិ៏សែនជ័យ មកទទួល អំណោយសប្បុរសជនពីអ្នកតំណាងរាស្ដ្រមណ្ឌលពោធិ៏សាត់ និងភ្នំពេញ ជាកញ្ចប់អាហារស្រាយបួស រ៉ាម៉ាឌន ។ អំណោយសប្បុរសជនទាំងនេះបានមក តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយបានអញ្ជើញអធិបតីប្រគល់ជូនបងប្អូនពី អ្នកតំណាងរាស្រ្ត២រូប លោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលខេត្តពោធិសាត់ និង លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអាទិត្យ៩កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១២ ឧសភា ឆ្នាំ ២០១៩ ។

លោក រ៉ូហ្វី អូស្មាន បានបញ្ជាក់ថា៖ ៖ ដោយមើលឃើញពីតម្រូវការក្នុងខែបួសរ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម អ្នកមានលទ្ធភាព ត្រូវតែជូួយអ្នកមិនមានលទ្ធភាព ហើយក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជាដូចហេតុនេះ ហើយ ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្ត នៅមណ្ឌល ខេត្ដពោធិ៏សែនជ័យ ក៏ដូចជាមណ្ឌលភ្នំពេញ សូមចូលរួម ផ្ដល់ការយកចិត្ដទុកដាក់សុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរសជន បន្ដិចបន្ដួច មកចែកជូនបងប្អូន ដើម្បីយកទៅដោះស្រាយជីវភាព បានមួយរយៈ តូចផងដែរ ។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមនានាតែងតែ បានចុះមក ជួបដោះទុក្ខលំបាក និងនាំយក អំណោយសប្បុរសជននានា ជាច្រើន ចូលរួមដោះស្រាយ ដើម្បីជួយសម្រួលជីវភាព របស់បងប្អូននៅក្នុងគ្រួសារ នីមួយៗ បានមួយរយៈផងដែរ ។

លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា៖ ដោយសារគោលនយោ បាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មានភាព កក់ក្ដៅនិង រីកចម្រើនជាបន្តបន្ទាប់ នៅទូទាំងប្រទេស តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បាននិង កំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោ បាយល្អល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាព ស្ថាប័ន ក្រសួង មន្ទីរនានា ផងដែរ ៕ សំរិត


ចែករំលែក៖