ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះសាសនា កំពុងគំរាមកំហែងស្រីលង្កា ធ្លាក់ក្នុងអសន្តិសុខ និងភេរវកម្ម

ចែករំលែក៖

វិវាទសាសនា គឺជាបញ្ហា ប្រឈមរបស់ប្រទេសជាច្រើន ជុំវិញពិភពលោក ពិសេសគឺតំបន់មជ្ឈិមបូព៌ា និង អាស៊ី ពិសេសគឺប្រទេសតំបន់អាស៊ាន ក្នុងនោះមានស្រីលង្កា មីយ៉ានម៉ា …ជាដើម ​។ នៅស្រីលង្កាជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសក្រីក្រ​​ ហើយវិវាទ សាសនាកាត់តែខ្លាំងឡើង ក្នុងចំណោមសាសនាសំខាន់ៗ មានដូចជា​ ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រិស្តសាសនា ។

ជាក់ស្តែងការវាយប្រហារ ទៅលើវិហារសាសនាគ្រិស្ត នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា បានធ្វើឲ្យប្រទេសនេះ ធ្លាក់ក្នុងវិវាទសាសនាជាទ្រងទ្រាយធំ ។ នៅពេលនេះឲ្យតែមានសកម្មភាព តូចមួយក្តី ក៏អាចបង្កទៅជារឿងធំឈានដល់អំពើហិង្សាផងដែរ ។ ទាំងនោះហើយបានជាកម្លាំងសន្តិសុខបង្កើនការប្រុងប្រយ័ត្នទាំងប្រពន្ធផ្សព្វផ្សាយ ក៏ដូចការបញ្ចេញមតិប៉ះពាល់ដល់សាសនាផ្សេង ក្នុងប្រទេស​។

កាលពីថ្ងៃទី​១២ ខែឧសភា ពលរដ្ឋរាប់រយនាក់បានគប់ដុំថ្មទៅលើព្រះវិហារអ៊ីស្លាម​ ក្នុងប្រទេសស្រីលង្កា​ បង្ខំឲ្យប៉ូលិស ចូលរួម​ទប់ស្កាត់ដោយបាញ់ព្រមានជាច្រើនគ្រាប់ទៅលើអាកាសដើម្បីបំបែកពលរដ្ឋ ខឹងសម្បាទាំងនោះ ។

ប៉ូលិសស្រីលង្កាបានឲ្យដឹងថា ពលរដ្ឋមួយរូប នៅក្នុងតំបន់ បានយលច្រឡំទៅលើ ខ្លឹមសារវិភាគក្នុងបណ្តាញសង្គម Facebook ​ថាបានគំរាមកំហែងដល់សាសនាគ្រិស្ត នៅក្នុងតំបន់ ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួន បុរសដែលផ្សព្វផ្សាយនៅការវិភាគខាងលើផងដែរ​។

តាមការលើកឡើងរបស់ពលរដ្ឋនៅក្នុងតំបន់​ ព្រះវិហារសាសនាអ៊ីស្លាមនៅក្នុងតំបន់រងការខូចខាតយ៉ាងខ្លាំង ។ ប៉ូលិសបានសម្រេច ដាក់តំបន់​Chilaw ស្ថិតនៅក្នុងភាពអាសន្នដើម្បីទប់ស្កាត់ អំពើហឹង្សាខាងលើរាលដាលដល់តំបន់ជិតខាង។

នេះជាអំពើហឹង្សាថ្មីបំផុតពាក់ព័ន្ធសាសនា ក្រោយការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាត់សម្លាប់មនុស្ស​២៥៨នាក់ និងជាង ៥០០នាក់រងរបួស ៕


ចែករំលែក៖