ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះមេដឹកនាំប្រទេសនេប៉ាល់ ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖ «ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ខេ ភី សាម៉ា អូលី (KP Sharma Oli )នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ និងលោកជំទាវភរិយា រ៉ាឌីកា សាគីយ៉ា (Radhika Shakya) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាថ្ងៃទី ១៣ ឧសភា នេះ» ៕