ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនេសាទត្រី ប្រទះឃើញ អណ្ដែត ទឹក ទន្លេសាប មានសកភាពហើមស្អុយ ខាងត្រើយខាងលិច មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណនោះឡើយ ។
ហេតុការណ៍ប្រទះឃើញសពបុរសនេះ កើតឡើនៅម៉ោង ១រសៀល ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វា ត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សពបុរសមិនត្រូវបានគេស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺត ដៃខ្លី ពណ៌ខ្មៅ ស្លៀកខោខូវប៊យ ជើងវែង ពណ៌ខ្មៅ មានសភាពហើយស្អុយទៅហើយ ។
ប្រភពព័ត៌មានពីប្រពលរដ្ឋដែលនេសាទ ត្រីខាងក្រោមស្ពាន ជ្រោយចង្វាបានឲ្យដឹងថា នៅមុនពេលប្រទះឃើញពួកគាត់បាន ចេញពីកន្លែងស្នាក់នៅមកនេសាទនៅខាងក្រោមស្ពានជ្រោយចង្វា ដូចសពដង ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានធុំក្លិនឈួលស្អុយហើយ ក៏មានការសង្ស័យបាននាំគ្នាអ៊ុំទូកមកក្បែរសម្រាស់់គេ គរចោលតាមមាត់ច្រាំងទន្លេ ក៏ប្រទះឃើញសពបុរសអណ្តែតជាប់ទើរ នឹងសម្រាស់ដោយមានសភាពហើយស្អុយទៅហើយ ។
ប្រភពបានបន្តថា ក្រោយពីប្រទះឃើញសកម្មភាពបែបនេះ ក៏នាំគ្នារត់មករាយការណ៍ឲ្យសមត្ថកិច្ចមូលរដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុរួចយកទូកអ្នកនេសាទ អូសយកមកដាក់ខាងដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យ ៕ ជ្រោយពេជ្រ