ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើប ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចបើករត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំបើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងទៀតពីក្រោយ ខណៈកំពុងឈប់នៅភ្លើងស្តុប បណ្តាលរងរការខូចខាតបន្តិបន្តួច រួចបើករត់ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់មកវិញ ។

ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ហើយដេញចាប់បាននៅមហាវិថីសហពន្ធរុស្សី ជិត នឹងស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចម្នាក់បានឃើញហេតុការណ៍នេះ បានឲ្យដឹងថាមុនកើតគេឃើញរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាកស្លាកលេខបរទេស បើកបរជាលក្ខណៈគ្រួសារមានប្រុស មានស្រី ចាស់ក្មេង ប្រមាណជា៦ទៅ៧នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង ខណៈមកស្តុបអតីត រង្វង់មូលទួលគោកចាស់ ក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក បានឈប់ស្តុប់ ខណៈភ្លើងចរាចរណ៍ ពណ៌ក្រហម ខណៈនោះ ក៏មានបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកTIGUAN ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-1637 ធ្វើដំណើរស្របទិសដៅគ្នាមកពីក្រោយបុកចំកាងរថយន្តព្រូសខាងក្រោយ ផ្នែកខាងឆ្វេងបណ្តោយខូចខាតតិចតួច និងបង្កឲ្យក្មេងប្រុសម្នាក់នៅអង្គុយក្នុងរថយន្ត រងរបួសបែកចុងចិញ្ចើមខាងឆ្វេងបន្តិចបន្តួចរបួសស្រាល ។

បន្ទាប់មក រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ខណៈនោះសមត្ថកិច្ខ ខណ្ឌទួលគោកកំពុងធ្វើដំណើរតាមដងផ្លូវឃើញហេតុយការណ៍នេះ បានបោះដៃតាមID ឲ្យគ្រុបបណ្តា ប៉ុស្តិ៍ក្នុង ខណ្ឌទួលគោកឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផង បន្ទាប់កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោកតាមបណ្តាលប៉ុស្តិ៍នីមួយៗ បានចេញអន្តរាគមន៍ភ្លាមៗ ក៏ដូចជាម្ចាស់រថយន្តរងគ្រោះបានដេញពីក្រោយ និងប្រ ជាពលរដ្ឋឃើញហេតុការណ៍នោះបានជួយដេញមកដល់ចំណុចក្តាន់ពីរ ទើបត្រូវបានម្ចាស់រថយន្តរងគ្រោះបើករថយន្តកាក់ចំពីមុខជាប់ធ្វើឲ្យរថយន្តបង្កទៅមុខលែងរួច ក្រោយមក កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបង្កភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរ ក៏ដូចរថយន្តបង្ក និងរថយន្តរងគ្រោះបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌទួលគោកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖