ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖​ បុរស​ម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័​ត្រូវរថយន្ត​ ម៉ាក់​តូយូតា​ ព្រូស​មួយគ្រឿង​ ដោយ​បុរសម្នាក់​ ដែល​គេស្គាល់ថា​ ជា​មន្ត្រី​ នគរបាល​ ក្រសួងមហាផ្ទៃ​ ស្រវឹង​ បាន​បើក​ជ្រុលទៅ​បុក​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​បុរសអ្នកជិះម៉ូតូ​ រងរបួស​ បែក​ផ្លោកនោម​ ។

ហេតុការណ៍​នេះដែរ ​បានកើតឡើង​ នៅ​វេលាម៉ោង​៧ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ចំណុចហួស​ក្រុម​ហ៊ុន​ លក់​រថយន្ត​ ម៉ាក់សឺដេស​ ប្រហែល​៥០ម៉ែត្រ​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​តាគង់​ សង្កាត់​ចាក់​ក្រោម​ ខណ្ឌមានជ័យ ។ ​

ជនរងគ្រោះមានឈ្មោះ​ ​ សឿន ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរ បេះកញ្ឆែតលក់ ស្នាក់នៅ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ​ ។

តាមប្រ​តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានឲ្យដឹងថា​ មុនពេលកើតហេតុ​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​រងគ្រោះ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយ​សុគី​ វីវ៉ា​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1C 2365 ចេញពី​កន្លែង​បេះកញ្ឆែត​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ ដោយ​បាន​ជិះ​ ម៉ូតូ​ ឆ្លង​ផ្លូវ​​ ឡើង​ផ្លូវ​៦០ម៉ែត្រ​ ពី​ត្បូងទៅជើង​ លុះ​ម៉ូតូ​ឆ្លង​ ជិត​ផុត​ទៅ​ហើយ​ ក៏ស្រាប់​តែ​ មានរថយន្ត​ ម៉ាក​ តូយូតា​ ព្រូស​ ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AR 2687 ដែលគេដឹងថា​ ជាសមត្ថកិច្ច​នគរបាល​ ក្រសួងមហាផ្ទៃ​ បាន​ធ្វើដំណើរតាម​ផ្លូវ​៦០ម៉ែត្រ​ ក្នុងទិសដៅ​ បញ្ច្រាសគ្នា​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹងផងនោះ​ បានជ្រុលទៅបុក​ នឹង​ម៉ូតូ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យ​ បុរស​ជាអ្នកជិះ​ម៉ូតូ​ រងរបួស​ បែក​ប្លោកនោម​ ហូរឈាម​សន្លប់​ស្តូក​ស្តឹង​ ត្រូវ​រថយន្ត​សង្គ្រោះ​ បាន​មកដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាល់ម៉ែត​ ចំណែកម៉ូតូ​រងការខូចខាត​ ខ្ទេច​​ស្ទើរតែ​ទាំង​ស្រុង​ ។

ភ្លាមៗនោះដែរ​ អ្នកបើក​រថយន្ត​ មិន​ ព្រម​ឈប់​រថយន្ត​ ទទួល​ខុស​ត្រូវ​នោះទេ​ គឺ​ព្យាយាម​បើក​រថយន្ត​ រត់គេច​ ប្រហែល​២០០ម៉ែត្រ​ ពីកន្លែងកើតហេតុ​ ក៏សមត្ថកិច្ច​ ឃាត់​រថយន្ត​ និង​អ្នក​បើក​បរ​ យកទៅ​សាកសួរ​នៅ​ អធិការដ្ឋាន ខណ្ឌ​មានជ័យ ​ ។

ក្រោយ​ពេលកើតហេតុ​ រថយន្ត​ និង​ម៉ូតូ​ ព្រមទាំង​អ្នក​បើក​បរ​ ត្រូវ​បាន​សមត្ថកិច្ច​ ជំនាញ់​បានចុះ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ពេលក្រោយ​ ៕ សុខាសែនជ័យ​


ចែករំលែក៖