ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណហើយ បុរសម្នាក់អណ្ដែតទឹកស្លាប់ នៅក្រោមស្ពានជ្រោយចង្វា គឺជាបុគ្គលិក អគ្គិសនីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលប្រជាពលរដ្ឋអ្នកនេសាទត្រីប្រទះឃើញ អណ្ដែតទឹកស្លាប់នៅក្រោមស្ពានជ្រោយចង្វាត្រើយខាងលិច និង មានសភាពហើមស្អុយកាលពីម្សិលមិញនោះ បានស្គាល់អត្តសញ្ញាណហើយ គឺជាបុគ្គលិក អគ្គិសនីកម្ពុជា ។

ករណីមន្រ្តីអគ្គិសនីម្នាក់ ដែលគេប្រទះឃើញអណ្ដែតទឹកស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វាត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

សពជនរងគ្រោះ ឈ្មោះ សានម៉ៅ អាយុ ២៥ឆ្នាំ ភេទ ប្រុស ស្រុកកំណើត ស្ថិតនៅ ភូមិថ្មី ស្រុក មេសាងខេត្តព្រៃវែង មុខរបរជា បុគ្គលិក អគ្គិសនីកម្ពុជា ពាក់អាវយឺតដៃខ្លីពណ៍ខ្មៅស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសភាព ហើមស្អុយ ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែល ជាអ្នកនេសាទត្រី នៅក្រោមស្ពានជ្រោយចង្វា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញពីកន្លែងស្នាក់នៅ ដើម្បីនេសាទនៅខាងក្រោមស្ពានជ្រោយចង្វាដូចសពដង ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានធំក្លិនឈួលស្អុយ ដោយមានការសង្ស័យបាននាំគ្នាអុំទូកមកក្បែរសម្រាស់ គេគរចោលតាមម៉ាត់ច្រាំងទន្លេ ស្រាប់តែ ប្រទះឃើញ សពបុរសអណ្តែតជាប់ទើនឹងសម្រាស់ដោយមានសកភាពហើមស្អុយបាត់ទៅហើយ ។

ពលរដ្ឋដដែលបន្តថា ក្រោយពីប្រទះឃើញសភាពបែបនេះ ពួកគាត់ក៏បាននាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ រួចយកអូបររបស់ការិយាល័យចរាចរណ៏ផ្លូវទឹកនិងទូកអ្នកនេសាទអូសយកមកដាក់ខាងលើច្រាំងទន្លេ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ ត្រួតពិនិត្យនិងធ្វើកោសលវិច្ឆ័យ ដោយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី


ចែករំលែក៖