ភ្នំពេញ៖ កុងតឺន័របើកល្បឿនលឿនបោលទៅបុកគូទរថយន្តបែនដឹកថ្ម ហើយរេចង្កូត ធ្លាក់ចុះត្រាំក្នុងប្រឡាយទឹកស្អុយ ខ្ទេចមុខ រងរបួសអ្នកបើកបរ កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កកុងតឺន័រ ម៉ាក FUSO ពណ៌ក្រហម គ្មានពាក់ស្លាកលេខ តែត្រូវបាន អ្នបើកបរ ប្រាប់ថា មានស្លាកលេខ ភ្នំពេញ 3B-9343 មួយគ្រឿងបើកតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ជ្រុលទៅបុកពីក្រោយ រថយន្តបែនដឹកថ្ម កំពុងបើកស្របទិស បើកសុីញ៉ូ បត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឲ្យ កុងតឺន័រ ដែលពេញដោយល្បឿនកំពុងលឿនផង រេចង្កូតទៅស្តាំ ធ្លាក់ចូលប្រឡាយទឹកស្អុយគ្រាំ ផ្អើលអស់ហ្វូងមច្ឆា រថយន្តខ្ទេចផ្នែកខាងមុខ រងរបួស អ្នកបើកបរ ។
តាមពលរដ្ឋលើកឡើងថា អ្នកបើកបររថយន្តកុងតៃន័រភាគច្រើន បើកព្រហើន ពុំសូវគោរពច្បាប់ សីលធម៌ ក្នុងក្នុងបើកបរ ពេញនិយម ប្រឈមគ្រោះថ្នាក់ ។
ករណីខាងលើ ក្រោយកើតហេតុ ភាគីរថយន្តបែនដឹកថ្ម បានបើករហូតដល់ផ្លូវបេតុង វត្តពោធិ៍ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន ។
រថយន្តទាំង២គ្រឿង ក្រោយពីសមត្ចកិច្ច ចុះទៅពិនិត្យ មួយគ្រឿង ក្នុងសភាពធ្ងន់ធ្ងរ ធ្លាក់កប់ទឹកប្រឡាយស្អុយ បានប្រគល់ជូនទៅខាងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចាត់វិធានការ អូសយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ និងរងចាំធ្វើតេស្ត ទឹកនោមអ្នកបើកបររកសាធាតុញៀនផងដែរ កុំឲ្យចេះតែបើកព្រហើនពេក ៕ សុខាសែនជ័យ