ព័ត៌មានទាន់ហេតុការណ៍៖

លោកតាអាយុ៧១ឆ្នាំ ជិះម៉ូតូបុកគោយន្តដឹកទឹកកកពីក្រោយសន្លប់ឈឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖​ លោកតាអាយុ៧១ឆ្នាំម្នាក់ បានរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង ដោយសារគ្រោះថ្នាក់ ជិះម៉ូតូមិនប្រុងប្រយ័ត្ន បុកគោយន្តពីចំហៀងខាងក្រោយ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលថា លោកតា ឈ្មោះ ចាន់ ចេក អាយុ៧១ឆ្នាំ រស់ភូមិថ្មី ឃុំសំប៊ូរ ស្រុកស្វាយទាបខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដា សេ ១២៥ ឆ្នាំ២០១០ ពាក់លេខស្វាយរៀង ១A៩០៤១ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកគោយន្តដឹកទឹកកក ឈ្មោះ ឈាត សិទ្ធ ភេទ ប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

សាក្សីថា លោកតាជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ទៅបុកគោយន្តដឹកទឹកកកពីចំហៀងខាងក្រោយ ស្របទិសគ្នា បង្កការភ្ញាក់ផ្អើល ។ លោកតារងរបួសត្រូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។ មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ប៉ូលិសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ៕ យឹម សុថាន


ចែករំលែក៖