ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរប្រហែល៨០នាក់ ឆ្លងដែនខុសច្បាប់ តាមមេខ្យល់ ត្រូវកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ សមត្ថកិច្ចថៃ ពទ្ធ័ចាប់ពលករខ្មែរប្រហែល៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ខុសច្បាប់រកការងារធ្វើ ចំណែកមេខ្យល់រត់គេចខ្លួនបាត់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ។

យោងតាមការចុះផ្សាយ តាមគេហទំពរ័របស់ថៃ(ខាវ សុទ្ធ) ពលទាហានប្រទេសថៃ បានចាប់ក្រុមពលករខ្មែរ ចូលមកស្នាក់អាស្រ័យ នៅកណ្ដាលព្រៃ ខាងក្រោយបន្ទាប់ជួលលេខ៨ បន្ទប់របស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះលេខ27/1 ភូមិ4 ឃុំស្មេត តាយ ស្រុកបាងក្លា ខេត្តចះឆើងសៅ ។ កម្លាំងទាហាន សហការជាមួយកម្លាំងតម្រួតស្រុកបាង ក្លា មន្រ្តីស្រុកបាងក្លា នឹងអាជ្ញាធរមូលដ្ឋាន ចូលទៅត្រួតពិនិត្យឯកសារធ្វើដំណើរ របស់ពលករខាងលើ បើសិនពិនិត្យទៅឃើញថាខុសច្បាប់ ឲ្យចាប់ឃុំភ្លាមៗ។

សមត្ថកិច្ចថៃ ចាប់បានជិត៨០នាក់ មានទាំងប្រុស ស្រី រួមទាំងក្មេងតូចទៀតផង។ ចំណែកមេខ្យល់ បានរត់គេចខ្លួនបាត់ ។

ក្រុមពលករខ្មែរដែលបានចាប់ខ្លួនបានសារភាពថា កាលពីម៉ោង៣ទៀបភ្លឺ យប់កន្លងទៅ គ្រប់គ្នា បានមកស្នាក់នៅបរិវេណខាងលើនេះ រង់ចាំថា នឹងមានរថយន្តមកទទួល ដើម្បីបន្តដំណើរទៅខេត្តផ្សេងៗ រកការងារធ្វើ ។

បញ្ហាពលករខ្មែរខាងលើ ដែលសមត្ថកិច្ចថៃចាប់ខ្លួន ក្រុមអ្នកព័ត៌មាន មិនទាន់ទទួលបានការបកស្រាយពីមន្រ្តីកម្ពុជាប្រចាំនៅប្រទេថៃនៅឡើយទេ ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖