ខេត្តពោធិ៍សាត់៖ ជនជាតិចិនបម្រើការងារកាសុីណូព្រំដែនកម្ពុជា ថៃ រងរបួសធ្ងន់ ខណៈគាត់ជិះម៉ូតូលឿន កៀរម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ វេលាម៉ោង៩ និង១៧នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
នគរបាលចរាចរណ៍ស្រុកវាលវែងប្រាប់ថា ជនរងគ្រោះឈ្មោះ លាវ ជីន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិ ឃុំកើតហេតុ បម្រើការងារកាសុីណូថ្មដា ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដា វ៉េវអាល់ហ្វា ពណ៌កាប់ស្តាំង គ្មានស្លាកលេខ លុះមកដល់ចំណុចកើតហេតុបានកៀរម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងធ្វើដំណើរស្របគ្នា ។
ប្រភពពីនគរបាលខាងលើបន្តថា ម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1BY 5642 បើកបរដោយឈ្មោះ ហង់ តូច ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ ម៉ោក សាខន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ២នាក់ ស្នាក់នៅភូមិ.ឃុំកើតហេតុ គ្មានរងរបួសនោះទេ ។
ប្រភពដដែលបន្តទៀតថា ជនរងរបួសជនជាតិចិនបញ្ជូនទៅទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ ចំណែកវត្ថុតាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក រក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មដា រង់ចាំវាសវែង និងដោះស្រាយគ្នាជាក្រោយ ៕ បុឹម ពិន