ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុករថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្រ្ដីម្នាក់ របួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល និងខូចរថយន្ត០១គ្រឿងតិចតួច ឯម៉ូតូ១គ្រឿងខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨២-១៨៣ ភូមិព្រៃព្រាល ខ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកToyota Hiace ពណ៌ស ស្លាកលេខភ្នំពេញ 2AH.3279 របស់ក្រុមហ៊ុនថេរូអុិចប្រេសដឹកអ្នកដំណើរ បើកបរពីជើងទៅត្បូង ហើយបត់ឆ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។

ចំណែក ម៉ូតូម៉ាកToday ពណ៌ទឹកប្រាក់ ស្លាកលេខគ្មាន បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ហួត.វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំកើតហេតុខាងលើ របួសស្រាល មិនពាក់មួកសុវត្ថិភាព ។ ឌុបប្រពន្ធឈ្មោះ រ៉ា រដ្ឋា អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។

មូលហេតុបង្កដោយអ្នកបើកបររថយន្តបើកបរបត់ឆ្វេងខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖