ព័ត៌មានទាន់ហេតុការណ៍៖

បន្លំជាព្រះសង្ឃខ្មែរ៣អង្គ ត្រូវអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរថៃបានឃាត់ខ្លួនព្រះសង្ឃខ្មែរ៣អង្គ ដែលបានឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ និងបញ្ជូនមកវិញប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោ៦ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ព្រះសង្ឃខ្មែរដែលអាជ្ញាធរថៃចាប់ទាំង៣អង្គខាងលើ ត្រូវបានអាជ្ញាធរថៃ ចោទពីបទឆ្លងដែនដោយខុសច្បាប់ ទី១÷ ព្រះនាម ទត​ វឿន​ ព្រះជន្ម ៣៨ ឆ្នាំ​រស់ភូមិម្សាគ្រង​ ឃុំម្សាគ្រង​ ស្រុកស្ទោង​ខេត្តកំពង់ធំ ទី២÷ព្រះនាម ប៉ក់​ ភេន​ ព្រះជន្ម ៣០ឆ្នាំ​ ទី៣÷ព្រះ នាម​ សេង​ សុវណ្ណ​រិទ្ធី​ ព្រះជន្ម១៩ឆ្នាំ ទាំង៣អង្គនេះ​ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមអាជ្ញាធរកម្ពុជា ដែលបម្រើការងារមាត់ច្រកទ្វារអន្តរជាតិជាំបានឲ្យដឹងថា ព្រះសង្ឃខ្មែរដែលក្រុមអាជ្ញាធរថៃបញ្ជូនយកមកប្រគល់ឲ្យទាំង៣អង្គនោះ យោងទៅលើការសាកសួរ ពុំមានវត្តសម្រាប់គង់នៅ ហើយឆាយាលក្ខណ៍ ក៏មិនមានដែរ ខណៈនេះ ក្រុមអាជ្ញាធរកម្ពុជាបានសម្រេចបកស្បងចេញផ្សឹករួចឲ្យវិលត្រឡប់ទៅលំនៅឋានវិញ នៅក្នុងថ្ងៃដដែល ៕ ប៉ែន​ នួន


ចែករំលែក៖