ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ ត្រូវនគរបាលខណ្ឌដង្កោដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចខណ្ឌដង្កោ ក្របួចបានភ្លាមៗ ក្រោយពួកគេធ្វើសកមមភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង​៣និង០០នាទី​ ថ្ងៃទី១៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៩​ ទីតាំងដែលពួកគេធ្វើសកម្មភាពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ភូមិគោកខ្សាច់​ សង្កាត់ភ្លើងឆេះរទេះ​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់ខាងលើទី១​ ឈ្មោះ​ ហេង​ ណាង​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ,​ ទី២​ ឈ្មោះ​ ម៉ន​ តារា​ ​ ភេទប្រុស​ អាយុ២៣​ ឆ្នាំ​ អ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ ចំណែកជនរងគ្រោះឈ្មោះ​ សុខ​ សុភ័ក្រ​ ភេទស្រី​ អាយុ​ ១៨ឆ្នាំ​ ,​ ។ សមត្ថកិច្ចបន្តថាដំបូងឡើយជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក​ សេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពី​ត្បូងទៅជើង​ ខណៈដល់ចំណុចកើតហេតុ ដោយឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន​ ប៉ុន្តែពេលនោះជនរងគ្រោះបានដេញតាមហើយស្រែកថាចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់​ រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែ​ ប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យកមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីសាកសួរ។

បន្ទាប់ពីសាកសួររួច​ សមត្ថកិច្ចខណ្ឌដង្កោបានសម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅឲ្យសមត្ថកិច្ចខណ្ឌពោធិសែនជ័យ​ ចាត់ការទៅតាមនីតិវធី​ ព្រោះការកំណត់ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃ គឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ៕ សុខាសែនជ័យ


ចែករំលែក៖