ខេត្តសៀមរាប៖ ជនសង្ស័យប្រុស ស្រីចំនួន៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ៨នាក់ ព្រមទាំងដកហូតវត្ថុតាងម៉្សៅ មេតំហ្វេតាមីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៥,៦ក្រាម (ទាំងសំបក) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៧គ្រឿង ដាវដែក ចំនួន៣ដើម ។ ហេតុការណ៍បានធ្វើឡើងនៅថ្ងៃ១៤ និង១៥ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ វ៉ាត សុផាត ភេទប្រុស ឆ្នាំកំណើត ២០០២៤មុខរបរគ្មាន មានទីលំនៅ ភូមិវាលសង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុ ញៀនក្នុងខ្លួន) ។ ២-ឈ្មោះហ៊ុប ហេង ភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ៣-ឈ្មោះហ៊ុប សំណាងភេទប្រុស ឆ្នាំកំណើត២០០៣មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ៤-ឈ្មោះ សិលា ភេទស្រី ឆ្នាំកំណើត ២០០១ មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។ ៥-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ៦-ឈ្មោះ សុខ វ៉ាឃីមភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ៧-ឈ្មោះ ក្រឹម ប៉ូចភេទប្រុស ឆ្នាំកំណើត១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។ ៨-ឈ្មោះ ពេជ្រ សុងភេទប្រុស ឆ្នាំកំណើត១៩៩០មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមច្បាប់ ៕ ប៊ុនរិទ្ធី