ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត របូតកង់ ទៅប៉ះរថយន្តមួយគ្រឿងទៀត ខូចខាតផ្នែកខាងមុខទាំងស្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ២០១៩ លើផ្លូវជាតិលេខ​៤​ ចំណុចចន្លោះគីឡូម៉ែត្រលេខ​ 138-139​ ស្ថិតក្នុង​ភូមិ/ឃុំចំការហ្លួង​ ស្រុក​កំពង់​សីលា​ ខេត្តព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តម៉ាក​FUSO​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ​ 3E-7627 មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ​ ឆាយ សម្បិត្តភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរបើកបរ​ មានទីលំនៅភូមិត្រពាំងខ្នា​ ឃុំយុទ្ធសាមគ្គី​ ស្រុក​ឧដុង្គ​​ ខេត្ត​កំពង់ស្ពឺ​ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តរបូតកង់ខាងក្រោយផ្នែកខាងឆ្វេងបានមកប៉ះរថយន្តតាកូម៉ាពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-3815 មានទិសដៅពីភ្នំពេញ​ទៅខេត្តព្រះសីហនុ​ បើកបរដោយឈ្មោះ​ ហួត ហ៊ុយលីន​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅភូមិក្បាលទំនប់​ សង្កាត់បឹងទំពុន​ ខ័ណ្ឌ​មានជ័យ រាជធានី ភ្នំពេញ រថយន្តតាកូម៉ាខូចខាតផ្នែកខាងមុខទាំងស្រុងតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ចំពោះ​មុខរថយន្តទាំងពីរគ្រឿង​ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖