ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉េងរ៉ូវើ ពន្លះក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត រ៉េងរ៉ូវើ ស៊េរីទំនើបមួយគ្រឿង បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់២កង់ រថយន្តបែកកង់ខាងមុខទៅលែងរួច ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស ខាងត្បូងផ្សារអុីអន១ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពឲ្យដឹងថា បុរសម្នាក់បើករថយន្តស៊េរីទំនើប រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-1053 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ ។ រថយន្តបែកកង់ខាងមុខខាងឆ្វេងទៅលែងរួច ។ រីឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ។ រថយន្តបង្កត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖