ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយជាអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបុកបណ្ដាលឲ្យលោកយាយ និងអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកយាយជាអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងបុកពេញមួយទំហឹង បណ្ដាលឲ្យលោកយាយជាអ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ នៅវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ ស្ថិតក្នុងភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា លោកយាយរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ ឈឹម វន អាយុ៨២ឆ្នាំ មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ឡែម បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដើមពោធ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាគុប ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល1I-8441 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញលោកយាយរងគ្រោះជាអ្នកថ្មើរជើងខាងលើ បានធ្វើដំណើរឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ខណៈដែលលោកយាយកំពុងឆ្លងផ្លូវនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង ក៏ឈប់មិនទាន់ បានប៉ះជាមួយនិងលោកយាយរងគ្រោះជាអ្នកថ្មើរជើងពេញមួយទំហឹង បណ្ដាលឲ្យលោកយាយរងគ្រោះ និងអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយពីមានហេតុណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុក ដើម្បីព្យាបាល ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ស្រុក ធ្វើការវាស់វែង រួចកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖