ព័ត៌មានទាន់ហេតុការណ៍៖

ផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំអនុវត្ត៣ខែស្រីស្អាតបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ យិន ម៉ាណា ដែលបានបើករថយន្តទំនើបបុក និស្សិតស្រីម្នាក់កំពុងជិះម៉ូតូ បណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័មកាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចផ្លូវលេខ៣១៧ កែង៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក នោះនៅរសៀលថ្ងៃសុក្រ ១៤កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះសាលាដំបូងរាជ ធានីភ្នំពេញ បាន សម្រេចប្រកាសសាល ក្រមផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ អនុ វត្តតែ២ខែប៉ុណ្ណោះ សល់ប៉ុន្មានត្រូវព្យួរ ហើយតុលាការបានព្យួរទោសសាកល្បងចំនួន៣ឆ្នាំលើជនជាប់ចោទ។

យុវតី យិន ឃុនម៉ី ហៅយិន ម៉ាណា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ ឱ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅពន្ធនាគារ PJ ពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្តាល ឱ្យស្លាប់អ្នកដទៃតាមមាត្រា៨៥ នៃច្បាប់ ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឪពុកនាំខ្លួនប្រគល់ឱ្យការិយាល័យនគរបាលចរា ចរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ ដដែលភ្លាមៗនោះ។

សពនារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២៣ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យផារ៉ាហ្គនមានស្រុក កំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ត្រូវបានជនបង្ក ខាងលើបើករថយន្តទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AF-7777បុកស្លាប់យ៉ាងរន្ធត់កាលពីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ លេខ៣១៧ កែង៥២៨ ក្នុងសង្កាត់បឹង កក់១ ខណ្ឌទួលគោក រួចបានបន្ថែម ល្បឿនគេចពីកន្លែងកើតហេតុបាត់ ស្រមោល។ រហូតមកដល់ម៉ោង១២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ទើបគេប្រទះ ឃើញរថយន្តស៊េរីទំនើបម៉ាក RANGE ROVER នេះនៅមុខយានដ្ឋាន ឯក រិទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ពាក់ព័ន្ធករណីនេះ មហាជនក៏ដូចជា អ្នកនិយមលេងលើបណ្តាញសង្គមហ្វេសប៊ុកធ្វើការប្រតិកម្មខ្លាំងៗ ឱ្យសមត្ថកិច្ចចាប់ជនបង្កយកមកទទួលទោសតាមច្បាប់។ ជាមួយគ្នានេះសម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យមានការតាមរកជនបង្កបើក រថយន្ត Range Rover បុកនិស្សិតឆ្នាំទី៤ ម្នាក់ស្លាប់ឱ្យឃើញ។

សម្តេចហ៊ុន សែន បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្លាប់ខាងលើ គឺវាសុទ្ធតែកើតឡើងដោយសារតែការខ្វះ”គុណធម៌”៕ ហេង សូរិយា


ចែករំលែក៖