ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកអ្នកថ្មើរជើង

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ធ្វើឲ្យបុរស២នាក់របួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ1G.2823 បើកបរទឹសដៅពីលិចទៅកើត  ដោយឈ្មោះ អ៊ុល តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស  រស់នៅភូមិ ឃុំ កើតហេតុខាងលើ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ។
អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ  ពីជើងទៅត្បូង ឈ្មោះ មាស ឈឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ  រស់នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ ។
មូលហេតុ បង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ យកជនរងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ និងប្រមូល វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

ចែករំលែក៖