ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុគ្គលិកធនាគារស្ថាបនាម្នាក់ពីបទក្បត់ទំនុកចិត្តលុយជាង១២លានរៀល

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ: កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ មន្ត្រីឥណទានធនាគារស្ថាបនា សាខាស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តាមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពីបទរំលោភលើសេចក្ដីទុកចិត្តរបស់ ដើមបណ្ដឹងជាតំណាងធនាគារស្ថាបនា។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានទារលុយពីអតិថិជនហើយ មិនយកទៅបង់​ចូលធនា​គារទឹកប្រាក់ចំនួន ១២,៣៥០,០០០ រៀលឯណោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាលខេត្តឧត្ដរមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ ប្រាថ្នា


ចែករំលែក៖