ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តពោធិ៍សាត់ ចុះសម្រួលប្រជាពលរដ្ឋ បោះតង់ស្នាក់នៅគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រមាណចំនួន ៨០នាក់ មកពីខេត្តនានាចំនួន ១០រាជធានី.ខេត្ត បានមកប្រផ្ដុំគ្នាបោះតង់ស្នាក់នៅលើផ្ទៃមួយកន្លែងដោយគ្មានលិខិតអនុញ្ញាត ក្នុងគោលបំណងចាប់យកដីធ្លីរបស់រដ្ឋ ខណៈនេះលោក ម៉ៅ ធនិន ខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទចុះសម្របសម្រួល និងដោះស្រាយជូនពួកគាត់ឲ្យយល់ហេតុផល និងមូលដ្ឋានរៀងៗខ្លួនដោយសន្តិវិធី ដើម្បីកុំឲ្យមានការចាញ់ការឃោសនារបស់មេខ្យល់ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្គរអារក្ស ស្ថិតក្នុងភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ប្រជាពលរដ្ឋទាំងចំនួន ៨០នាក់ ដែលបានប្រមូលផ្ដុំគ្នាបោះតង់ស្នាក់នៅ ដើម្បីក្នុងគោលបំណងចាប់យកដីធ្លីធ្វើជាកម្មសិទ្ធដោយគ្មានលិខិតអនុញ្ញាតនោះ.រួមមាន ទី១ មកពីខេត្តពោធិ៍សាត់ចំនួន ០៧នាក់ ទី២ មកពីខេត្តបាត់ដំបងចំនួន ៥៤នាក់ ទី៣ មកពីខេត្តព្រៃវែងចំនួន ១៥នាក់ ទី៤ មកពីខេត្តប៉ៃលិនចំនួន ០១នាក់ ទី៥ មកពីខេត្តកំពង់ចាមចំនួន ០២នាក់ ទី៦ មកពីខេត្តកំពង់ធំចំនួន ០១នាក់ ទី៧ មកពីខេត្តត្បូងឃ្មុំចំនួន ០១នាក់ ទី៨ មកពីរាជធានីភ្នំពេញចំនួន ០១នាក់ ទី៩ មកពីខេត្តកណ្តាលចំនួន ០១នាក់ និងទី១០ មកពីខេត្តស្វាយរៀងចំនួន ០១នាក់ ។

របាយការណ៍នគរបាលខាងលើ ក្នុងកិច្ចប្រត្តិបត្តិការដែលដឹកនាំផ្ទាល់ពីសំណាក់លោក អភិបាលនៃគណៈខេត្តពោធិ៍សាត់ក្នុងនាមជាបងជាប្អូនកូនក្មួយ និយាយរួមគ្រួសារតែមួយ ដើម្បីសម្របសម្រួល ប្រកបដោយតម្លាភាព ដោយមានហេតុផល និងមានប្រសិទ្ធភាព ដើម្បីឲ្យពួកគាត់យល់អំផ្លូវច្បាប់ និងកុំឲ្យមានការចាញ់ការឃោសនារបស់មេខ្យល់បន្តផងនោះ ។

របាយការណ៍ដដែលបន្តទៀតថា លទ្ធផល៖ បានសម្រេចដោយមោទភាពព្រមព្រាង និងធ្វើកិច្ចសន្យាការងាររដ្ឋបាល លោក បានផ្ដល់ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ជាសាហ៊ុយខ្លះៗផងដែរ ព្រមទាំងចាត់ចែងជាមធ្យោបាយ ដើម្បីជូនដំណើរឲ្យពួកទៅមូលដ្ឋានបានយ៉ាងល្អប្រសើរ ៕ បុឹម ពិន


ចែករំលែក៖