ខេត្តសៀមរាប៖ ជនជាតិ ដាណឺម៉ាក ម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ រីសត សូលីទែរ ។ ហេតុការណ៍នេះ បានដឹងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ ២០៣ រីសត សូលីទែរ កំរើក ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ THIESEN NIELS FREDERIK CHRISTOPHER ភេទប្រុស កើតថ្ងៃទី០៣ វិច្ឆិកា ១៩៨៥ ជនជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២១០២៣៧៣៦៥ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១២ ឧសភា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅរីសតកើតហេតុខាងលើ។
ក្រោយពិនិត្យធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងគំហុក បណ្តាលឲ្យគាំងបេះដូងស្លាប់ ។
សាកសពបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ៕ ប៊ុនរិទ្ធី