ព័ត៌មានទាន់ហេតុការណ៍៖

សួរនាំកូនស្រីជាអនីតិជន អាយុទើប៨ឆ្នាំ បែកធ្លាយរឿងរំលោភ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅទី៣​ ឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីប្រព្រឹត្តអំពើរំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជន អាយុទើប៨ឆ្នាំ កាលពីវេលាម៉ោងយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ចំណុចក្នុងភូមិខាងលើ ខណៈដែលឪពុកម្តាយមិននៅផ្ទះ ។

ក្មេងស្រីរងគ្រោះ យុ៨ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ ស៊ក សេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដូងវាល ឃុំ ក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានប្រពន្ធមានកូនស្រីម្នាក់ ។

តាមការបំភ្លឺពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង១២ ថ្ងៃទីទី១៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឃើញទឹកមុខកូនស្រងួតស្រងាត់ងឿងឆ្ងល់នាំកូនស្រីងូតទឹក ស្រាប់តែឃើញសភាពមិនស្រួល សួរនាំទើបធ្លាយរឿងជនសង្ស័យឈ្មោះ ស៊ក សេង ចាប់រំលោភ ហើយក៏រត់ទៅប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖