ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងឃាត់ខ្លួនអ្នកញៀនអាប៉ោង៣នាក់ប្រចាំភូមិ

ចែករំលែក៖

ខេត្តកណ្តាល៖ អ្នកញៀនអាប៉ោងបីនាក់ជាជើងខ្លាំងប្រចាំភូមិត្រូវបាននគបាលស្រុកស្អាង បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗតែម្តង ។

ហេតុកាណ៍នេះ បានកើតឡើងនៅថ្ងៃទី​១៨​ ខែ​ ឧសភា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ២២ និង១០នាទី​ នៅចំណុច ភូមិទួលក្តី(​ ពាមសូ)​ ឃុំត្រើយស្លា​ ស្រុកស្អាងខេត្តកណ្តាល​ ។

​ជនសង្ស័យ​ ចំនួន​ ០៣នាក់ ទី០១​ឈ្មោះ​ ហុកបៀង​ ភេទប្រុសអាយុ​ ២៩ឆ្នាំ​ នៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ទី០២​ឈ្មោះ​ វិន​ យាំង​ ទៀង​ ភេទប្រុស អាយុ​ ៥៣ឆ្នាំ​ នៅភូមិទួលក្តី​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ (ជនជាតិវៀតណាម) ទី០៣​ឈ្មោះ​ ខេង​ ធឿន​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ នៅភូមិ​ តាគល់​ ឃុំក្រាំងយូវ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

​វត្ថុតាងចាប់យករួមមាន៖ម៉ូតូ​ ចំនួន​ ០២គ្រឿងម៉ាក C125 ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ​ 1GO3472 ម៉ាក ZOOMER ពណ៌ក្រហមផ្លាកលេខ កណ្តាល​ 1AB2391 កំរាលចំនួន០១មេអាប៉ោងចំនួន០១​ ចាន​ និងគំរប ។

នគរបាលថា៖ នៅមុនពេលកើតហេតុកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលត្រើយស្លា បង្ក្រាប និងឃាត់ខ្លួនបានភ្លាម​ ខណៈដែលជនសង្សយ័ខាងលើនោះ តែងតែលួចលេងអាប៉ោងស្ទើរជារៀងរាល់ថ្ងៃ ។

បច្ចុប្បន្នជនសង្សយ័សមត្ថកិច្ចជំនាញកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ៕ឆ ដា


ចែករំលែក៖