ខេត្តស្វាយរៀង៖ ក្នុងរយះពេល៤ថ្ងៃ ពីថ្ងៃទី១៣ រហូតដលទី១៦ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលជំនាញខេត្តបានចុះបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្សយ័ចំនួន០៧នាក់ ស្រី០១នាក់ ដែលជាមុខសញ្ញាជាប់ទាក់ទិនក្នុងករណីរក្សាទុក និងដឹកជញ្ជួនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រួមជាមួយវត្ថុតាងពាក់ពន្ធ័ ត្រូវបានកម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ។
យោងតាមសមត្ថកិច្ចនគបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកស្នងការនគរបាលខេត្ត និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងយោធាការពារព្រំដែនខេត្តឡុងអានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវៃង និងក្រាមការដឹកនាំសម្របសម្រូលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញជនសង្សយ័ចំនួន០៧នាក់ស្រី០១នាក់ ។
ប្រភពបន្តថា ការឃាត់ខ្លួននេះកម្លាំងក៏បានដកហូតរួមជាមួយវត្ថុតាងថ្នាំញៀនព្រម ទាំងឧបករណ៍សម្ភារ និងមាស ប្រាក់មួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងបទល្មើលជួញដូរគ្រឿងញៀន ឆ្លងដែន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាននៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ ដែលបានបង្ក្រាបចាប់ឃាត់ខ្លួននេះ ពួកគេ គឺជាមុខសញ្ញាសកម្ម ដែលរកសុីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅពេលយប់ តាមរូបភាពស្ពាយទំនិញ ដើរកាត់វាលស្រែ តំបន់ដាច់ស្រយាល ឆ្លងព្រែក ដោយមានមុខសញ្ញា ជាបក្ខពួកនៅប្រទេសវៀតណាម ចាំទទួលលបញ្ជូនបន្តផងដែរ ៕ យឹម សុថាន