ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡូកសិល្បៈជាច្រើនឆ្នាំ អេមី ធ្វើខួបកំណើតលក្ខណៈទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង កញ្ញា អេមី ដែលគេស្គាល់តាមរយៈការសម្តែងភាពយន្តភាគ និងខ្នាតធំជាច្រើននោះ បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួន ដើម្បីជួបជុំអ្នកសិល្បៈក្រោយពីនាងប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ ។ កម្មវិធីនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃទី១៨ ខែឧសភា នៅភោជនីយដ្ឋាវីហ្វ្រេន បឹងត្របែក ក្រោមវត្តមានអ្នកសិល្បៈរាប់រយនាក់ចូលរួម ។

ការប្រឡូកសិល្បៈជិត១០ឆ្នាំ អេមី ទទួលបានឱកាសការងារសិល្បៈជាច្រើនរួមទាំងការស្រលាញ់រាប់អានច្រើនពីអ្នកនៅក្នុងចង្កោមសិល្បៈ ។ ទោះជាយ៉ាងណាងតារាស្រីរូបនេះមិនដែលរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំដូចតារាដទៃទេ ទើបតែខួបកំណើតឆ្នាំនេះនាងចង់មានពិធីមួយដែលចូលរួមអបអរដោយមិត្តរួមអាជីព និងជាឱកាសជួបជុំកម្សាន្តសប្បាយរួមគ្នា ។ តារាស្រីរូបនេះថ្លែងទាំងរំភើបថាជាអ្វីដែលនាងមិនគិតដល់ព្រោះតែមានវត្តមានសិល្បករជាច្រើនចូលរួមបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាននាង ។

បើទោះបី អេមី មិនត្រូវបានគ្រងតំណែងតួឯក ដូចគេតែបើនិយាយពីសាច់រឿងភាពយន្តវិញ តារារូបនេះបាន និងមុខ ពេញរូប ស្រូបយកមិនអន់ឡើយទោះ ជាតួអ្នកបម្រើសឹងគ្រប់សណ្ឋានផ្ទៃរឿងក៍ដោយ ។ អេមីលើកឡើងថា «នេះជាពិធីខួបកំណើតលើកចុងក្រោយដោយនាងសម្រេចបិទបញ្ចប់តែម្តងទើបលេងចាស់ដៃបែបនេះ ។ នាងចំណាយប្រាក់ប្រមាណ២ទៅ៣ពាន់ដុល្លារធ្វើខួបនៅវីហ្វ្រេនបឹងត្របែកឲសប្បាយរីករាយចិត្ត និងជួបជុំមិត្តសិល្បករព្រោះមិនងាយមានឱកាស ។

តារារូបនេះបន្តទៀតថា គម្រោងធ្វើតែ១៥តុ តែថែមទៅដល់២០តុ ពិតជាមិននឹកស្មានថា មានគេរាប់អានបែបនេះ ។ យ៉ាងណាក៏ដោយនាងពិតជារំភើបក្នុងថ្ងៃរវល់ឃើញសិល្បករយើងមានសណ្តានចិត្តចូលរួមនេះជាការជួយគ្នាទៅវិញទៅមកក្នុងនាមជាអ្នកសិល្បៈ ។

អេមីសន្យាទៀតថា និងព្យាយាមពង្រឹងស្នាដៃសម្តែងឲកាន់តែល្អដើម្បីពង្រីកកេរ្តី៍ឈ្មោះឲកាន់តែរីកចម្រើនជាបន្តទៀត ។ តារាចូលរួមពិធីខួបកំណើតរបស់អេមីមាន៖ គៀត សុវណ្ណាឡាង សុីម សោភ័ណ្ឌ ផេងខេក យេយេ សឿន វីតា ប៉ែន សុផានី ហេង ចាន់ថា ណូម័រ ប៉ប រចនា និងតារាជាច្រើនដួងទៀត ។ នាងនឹងបញ្ចេញស្នាដៃសម្តែងថ្មីបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខដែលនាងរំពឹងដែរថាស្នាដៃថ្មីនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តជាក់ជាមិនខាន ៕ វឌ្ឍនា


ចែករំលែក៖