ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់មានថ្នាំញៀន៨កញ្ចប់ បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកបរកែវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសាធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាច្បាប់ ។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង​៤និង៥៣នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយចន្ទីនៅក្បែរអូររអឹល ស្ថិតក្នុងភូមិលើឃួន ឃុំកិចុង ស្រុកបកែវ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ វ៉ាន ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែ មានស្រុកកំណើត​​​​​​ភូមិដា ឃុំដា ស្រុកមេមុត ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិត្រុំ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

ប្រភពបន្តថា សមត្ថកិច្ចកំពុង តែល្បាតចំណុចអូរអឹល ដែលជាកន្លែងប្រជាពលរដ្ឋទៅលេងកំសាន្តយ៉ាងច្រើនផងនោះ ស្រាបតែឃើញជនសង្ស័យម្នាក់ខាងលើ ជិះម៉ូតូយ៉ាងលឿនចូលចំការស្វាយចន្ទី នៅចំណុចក្បែរអូររអឹល ស្ថិតនៅក្នុងភូមិលើឃួន ឃុំកិចុង ស្រុកបកែវ ខេត្តរតនគិរី កម្លាំងក៏បានដេញតាម ហើយសួរនាំទៅជននោះ ក៏ទម្លាក់ថ្នាំញៀនក្បែរជើងហើយកម្លាំង ក៏បានឃាត់ ខ្លួនតែម្ដង។

សម្ភារដកហូតបានរួមមានម្សៅ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៨ញ្ជាប់តូច និងម៉ូតូមួយគ្រឿងទូរស្ទ័១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវដើម្បីបំពេ ញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ​៕ ​ ជីវន្ត័


ចែករំលែក៖