ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់ មានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែង ដេកស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងថ្លុកឈាម នៅផ្ទះកើតហេតុ បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យជុំវិញកន្លែងកើតហេតុ ។

ហេតុការណ៍ប្រទះឃើញនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ ដោយនៅលើខ្លួនសាកសព ឃើញមានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែងផងដែរ ដោយពុំទាន់ដឹងថា ជាអំពើប្លន់សម្លាប់ ឬក៏ជាករណីឃាដកម្មនៅឡើយទេ៕ ធឿនព្រែកជ័យ


ចែករំលែក៖