ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យឈ្មោះ សេ ដាលីន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ហង្ស សុឃីម អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានកូនស្រី ២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលបន្តថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាប្រចាំ មិនស្ដាប់ការណែនាំអាណាព្យាបាល និងប្រពន្ធនោះឡើយ ហើយរករឿង និងអុកឡុកក្នុងផ្ទះឥតល្ហែ ធ្វើឲ្យឪពុកម្ដាយបងប្អូន និងប្រពន្ធកូនមានផលលំបាកស្ទើររាល់ថ្ងៃ ទើបទ្រាំពុំបានក៏រាយការណ៍សមត្តកិច្ចនគរបាលអនុវត្តន៍ច្បាប់ ។

របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យ សេ ដាលីន បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ធ្វើតេស្តទឹកនោមវិជ្ជមាន ដូច្នេះសមត្ថកិច្ចនគរបាល កំពុងមមាញឹកបំពេញសំណុំឯកសារ នៅឡើយក្នុងករណីខាងលើ ៕ បុឹម ពិន


ចែករំលែក៖