ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់​ជាមួយវត្ថុតាងសង្ស័យគ្រឿងញៀន៦កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ ពីសមត្ថកិច្ចបានបញ្ជាក់ថា វេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កម្លាំការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ១ ករណី ដែលស្ថិតនៅរង្វង់មូលតោពីរ ក្រុម៨ ភូមិ ៤ សង្កាត់លេខ៤ ឃាត់ខ្លូនបានជនសង្ស័យចំនួនម្នាក់ រួចក៏បន្តនីតិវិធី ឈានទៅឆែកឆេរបន្ទប់ជួលដែលស្ថិតនៅជិតសាលាក្រុងព្រះសីហនុ ក្នុង ភូមិ៥ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ ក៏រកឃើញវត្ថុតាងជាបន្តបន្ទាប់ ។

ជនសង្ស័យដែលឃាត់ខ្លូនបានមាន ឈ្មោះកែ ឆីណា ភេទប្រុយអាយុ ២០ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិស្ពានថ្ម ឃុំព្រៃញី ស្រុកសំពៅមាសខេត្តពោធិសាត់ មានថ្នាំញៀនចំនួន៦កញ្ចប់ (១កញ្ចប់ធំ) ទូរស័ព្ទ១ គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖