ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ធ្វើឲ្យ ហួវាយ ឈានដល់ផ្លូវទល់ ជា​កំហុសដ៏ធ្ងន់របស់លោក ត្រាំ

ចែករំលែក៖

អាមេរិក​ ក្រោមការដឹកនាំរបស់លោក ត្រាំ​​ មានបំណងកម្ចាត់ក្រុមហ៊ុន ហួវាយ​ តែម្តង​ ​ដោយសារតែក្រុមហ៊ុននេះរីកចំរើន គ្របដណ្តប់ទៅលើក្រុមហ៊ុនរបស់អាមេរិក ។ ​ប៉ុន្តែ ក្រុមអ្នកឯកទេសបានលើកឡើថា​ ជាកំហុសដ៏ធំរបស់លោក ត្រាំ គឺវាយប្រហារទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យា​ Huawei។

សារព័ត៌មាន​ Bloomberg ​បានផ្សាយថា ការហាមប្រាម ក្រុមហ៊ុន​ Huawei ​បង្កើតបណ្តាញសេវានៅអាមេរិក គឺជារឿង សមហេតុផល ។ ប៉ុន្តែ​ការបង្ខំឲ្យក្រុមហ៊ុននេះឈានដល់ផ្លូវ ទល់គឺជាកំហុសដ៏ធ្ងន់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ។

ក្នុងពេលដែលកំពុងតែ​ប្រឈម​ជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម និងសន្តិសុខជាតិ ​អាមេរិក​បាន​ បន្តធ្វើសកម្មភាព​ទៅវាយប្រហារទៅលើក្រុមហ៊ុន ឯកជន​របស់ចិន ដូចជា Huawei ​។ កាលពីសប្តាហ៍កន្លងមក ក្រសួងពាណិជ្ជកម្ម បានសម្រេច​ដាក់ក្រុមហ៊ុន​ Huawei ​និង សាខាក្រុមហ៊ុននេះ​៧០កន្លែង ​ចូលក្នុងបញ្ជីខ្មៅ ហើយបណ្តាក្រុមហ៊ុនអាមេរិក ចង់ធ្វើការជាមួយ Huawei ​ត្រូវតែសុំច្បាប់ ។

នៅពេលនេះដែរ ផលិតផល របស់ Smartphone ព្រមទាំង គ្រឿងបន្លាស់របស់ក្រុមហ៊ុន​ Huawei ​គឺ អាស្រ័យ ទៅលើគ្រឿងបន្លាស់ របស់ក្រុមហ៊ុន អាមេរិកទាំងអស់ ។​ ប្រសិនបើច្បាប់ហាមប្រាមនោះ បន្តរក្សាដដែល អាចជំរុញឲ្យក្រុមហ៊ុនដ៏ធំរបស់ចិន​នៅអាមេរិក ធ្លាក់​ក្នុងផ្លូវទល់​ ចំណែកបុគ្គលិក ១៨០ពាន់នាក់ នៅអាមេរិក ត្រូវគ្មានការងារធ្វើ ។

តាមសារព័ត៌មាន​ Bloomberg នេះជាកំហុសដ៏ធ្ងន់របស់ប្រធានាធិបតីដូណាល់ ត្រាំ​ នឹងធ្វើឲ្យភាគីពាក់ព័ន្ធ​​រងការខាតបង់យ៉ាងខ្លាំង​ ។​ ​មិនតែប៉ុណ្ណោះ ​នឹងធ្វើឲ្យចិន អស់ទំនុកចិត្តនៅក្នុងការព្រមព្រៀងជាមួយអាមេរិក នៅក្នុងវិស័យពាណិជ្ជកម្ម​។

ចំណែកសារព័ត៌មាន សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ប្រភពមួយដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថា ក្រុមហ៊ុន Google បានផ្អាកអាជីវកម្ម ជាមួយនឹងក្រុមហ៊ុន Huawei ដែលតម្រូវឱ្យមានការផ្ទេរផ្នែករឹង នៃកម្មវិធី និងសេវាកម្មបច្ចេកទេស លើកលែងតែការផ្តល់ អាជ្ញាប័ណ្ណប្រភពកូដចំហរប៉ុណ្ណោះ ។

ក្រុមហ៊ុនបច្ចេកវិទ្យាចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្យាយាមដាក់ក្នុងបញ្ជីខ្មៅ នៅជុំវិញពិភពលោក ។

អ្នកនាំពាក្យរបស់ Google បាននិយាយថា អ្នកកាន់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បច្ចុប្បន្នជាមួយនឹងកម្មវិធី Google នឹងនៅតែអាចប្រើ និងទាញយកកម្មវិធី ដែលបានផ្តល់ដោយ Google ។ អ្នកនាំពាក្យរបស់ Google បាននិយាយថា “យើងកំពុងគោរពតាមបទបញ្ជា ហើយពិនិត្យឡើងវិញអំពីផលប៉ះពាល់” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់យើងគឺ Google Play និងការការពារសុវត្ថិភាពពី Google Play Protect នឹងបន្តដំណើរការលើឧបករណ៍ដែលមានស្រាប់របស់ក្រុមហ៊ុន Huawei” ។

ការផ្អាកនេះ អាចធ្វើឱ្យអាជីវកម្មទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្រៅប្រទេសចិន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងបាត់បង់ការចូលប្រើប្រព័ន្ធបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android របស់ Google ភ្លាមៗ ។

កំណែទម្រង់នាពេលអនាគតរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលដំណើរការលើប្រព័ន្ធ Android ក៏នឹងបាត់បង់នូវការប្រើប្រាស់សេវាកម្មដែលពេញនិយមដូចជា Google Play Store និង Gmail និងកម្មវិធី YouTube ផងដែរ ៕


ចែករំលែក៖