ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួន ត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចដេញតាមក្របួចជាប់យមទៅសួរនាំផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ន និង១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៤នៅចំណុចក្បែរ និងរង្វង់មូលវត្តសំពៅមាស ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1CO-2543 បើកបរតាមបណ្តោយផ្លូវ២១៤ ពេលបើកមកដល់ចំណុចកើតហេតុក្បែរ កើតហេតុ លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0611 បើកបរស្របទិសដៅគ្នារួចជិះមកក្បែរ និងជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេច ហើយរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះបានជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចផ្លូវ១០៥ សង្កាត់បឹងកេងកង2 ខណ្ឌចំការមន ក៏ត្រូវបានជនរងគ្រោះធាក់ម៉ូតូឲ្យដួលម៉ូតូជនសង្ស័យបំរុង និងរត់ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតមកដល់កន្លែង កើតហេតុអន្តរាគមន៍ភ្លាមៗយកទៅសួរនាំផងដែរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតមែន ប៉ុន្តែជនសង្ស័យបានបោះទូរស័ព្ទដៃចោលហើយជនរងគ្រោះបានបើកមើលតាមប្រព័ន្ធGOSក៏ជិះទៅកន្លែងកើតហេតុវិញ ត្រូវបានបុរសម្នាក់រើសបានប្រគល់ឲ្យជនរងគ្រោះវិញរួចមេប៉ុស្តិ៍បឹងព្រលឹតបានលើកទឹកចិត្តចំនួន20$ថែមទៀតទៅឲ្យអ្នករើសបាន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖