ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស បើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវអស់៣កង់រថយន្តទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្ត ម៉ាកឡិចស៊ីស បើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ និងរងការខូចខាត២កង់ទៀត ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទី២)​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុង សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T 4688 បើកបរដោយបុរសជនជាតិចិន​ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដោយសារមើលមិនឃើញ ព្រោះរបាំងថ្មពុំមានចំណាំងផ្លាត និងងងឹតផងនោះ ក៏រេចង្កូតទៅបុកក្បាលនាគពេញទំហឹងបណ្តាលឲ្យរងការខូចខាតដួលមួយកង់ ចំណែក២កង់ទៀត ប្រេះស្រាំ រងការខូចខាតដោយឡែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖