ព័ត៌មានទាន់ហេតុការណ៍៖

បទ ដួងចន្ទ របស់អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ពេញចិត្តអ្នកគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀងថ្មីមានចំណងជើងថា «ដួងចន្ទ» និពន្ធដោយលោក ណាំ ប៊ុនណារ័ត្ន និងច្រៀងដោយអ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា នោះបាននិងកំពុងទាក់ទាញ​ការចាប់​អារម្មណ៍​ខ្លាំងពីអ្នក​គាំទ្រ ។ ពេញចិត្ត​ព្រោះតែបទចម្រៀងនេះ​ចាក់ចំបេះដូងអ្នកគាំទ្រ ។

អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ដែលកំពុងល្បីថាអាចច្រៀងបានរហូតដល់ទៅ ៥ ភាសាឯណោះ ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម ។ មុនចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សិល្បករវ័យក្មេងប្រកបដោយទេពកោសល្យរូបនេះធ្លាប់បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង និងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរយ៉ាងពីរោះរណ្ដំ មានចំណងជើងថា «កន្ទ្រឹម ខែចេត្រ» ។ ទាក់ចិត្តអ្នកគាំទ្រជាថ្មីក្រោយពីអ្នកអង្គម្ចាស់តូចរូបនេះបានបង្ហើរសំនៀងជាថ្មីក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមានចំណងជើងថា «ដួងចន្ទ» ។ ទើប និងបង្ហោះក្នុងបណ្តាញសង្គមបានមួយ ថ្ងៃបទចម្រៀងមួយនេះទទួលបានអ្នកចូលស្តាប់ប្រមាណជាងកន្លះលានដងរួចទៅហើយ ។ អ្នកគាំទ្របានថ្លែងការកោតសរសើរខ្លាំងចំពោះទឹកដមសំនៀង និងអត្ថន័យជ្រាលជ្រៅចំពោះបទចម្រៀងមួយនេះគ្រប់គ្នាថា«ពិតជាពីរោះមែន ស្ដាប់ហើយចង់តែស្ដាប់ទៀត» ។

គួរបញ្ជាក់ដែរថា កន្លងមកអ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ធ្លាប់ រំលេចពីវីដេអូចម្រៀងមួយបទ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំ​ង​ពីសំណាក់អ្នកលេងបណ្ដាញសង្គម ។ អ្នកអង្គម្ចាស់ នរោត្ដម ជេនណា ជាខ្សែរាជវង្សវ័​យ​ក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស បានបញ្ចេញព្រះសូរ​សៀ​ង​នៃចម្រៀងថ្មី ។ ជាពិសេសអត្ថន័យបទចម្រៀងចាក់ចំដួងចិត្តជាមួយតន្ត្រីដ៏ពីរោះរណ្ដំ ព្រមជាមួយសំ​នៀ​ង​ដ៏ក្រលួច និង កាយវិកាយ៉ាងស័ក្ដិសមឥតខ្ចោះ បានធ្វើឱ្យចម្រៀងថ្មីរបស់ព្រះនាងតូចទទួលការគាំទ្រយ៉ាងខ្លាំង ។ ទន្ទឹម និងនោះបណ្ដាអ្នកលេងបណ្ដាញសង្គម ក៏នាំគ្នាខមិនលើ​ក​សរសើរ ។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចច្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ វឌ្ឍនា


ចែករំលែក៖