ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះចំនួន ១២ខ្នងប៉ើងតំបូលរងការខូចខាតនៅ ខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានផ្ទះ ដែលធ្វើអំពីឈើប្រកស័ង្កសីចំនួន ៦ ខ្នងប៉ើងតំបូលរងការខូចខាត និង ផ្ទះចំនួន ៥ ខ្នងទៀតរង ការខូចខាតដោយសារតែដើមច័ន្ទគិរីមួយដើម (ដើមអំពិលទឹកបារាំង)ចំនួន ២ដើមធំៗបាក់រលំសង្កត់បណ្តាលឲ្យ រងការខូចខាត នៅក្នុង សង្កាត់ច្បារអំពៅទី២ និង ផ្ទះមួយខ្នងទៀត ដែលមានទីតាំងនៅ សង្កាត់ក្បាលកោះចំនួន ១ខ្នងទៀត ក៏ត្រូវបានខ្យល់បក់ធ្វើឲ្យប៉ើងដំបូលរងការខូចខាតផងដែរ ។

គ្រោះធម្មជាតិបោកបក់បណ្តាលឲ្យខូចខាតដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩នេះ ខណៈ ដែលមេឃកំពុងតែធ្លាក់ និង លាយឡំដោយខ្យល់កន្ត្រាក់បក់មកយ់ាងខ្លាំងមកលើ ភូមិសាស្ត្រ សង្កាត់ច្បារអំពៅទី២ ចំណែកឯ ខណ្ឌមួយចំនួនទៀត ក៏មានការរងគ្រោះផងដែរ ដោយសារដើមឈើបាក់រលំ តែមិនបានបង្ក ឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬ ក៏ខូចខាតទ្រព្យសម្បត្តិអ្វីធ្ងន់ធ្ងរឡើយ ។

លោកយិន វុធ ចៅ សង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និង លាយឡំ ដោយខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងផងដែរនោះ បានធ្វើឲ្យផ្ទះចំនួន ១២ខ្នង ដែលធ្វើអំពីឈើប្រកស័ង្កសីបានរង ការ ខូចខារ តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។ ដូចជានៅចុះណុច ភូមិដើមចាន់ សង្កាត់ សង្កាត់ច្បារអំពៅទី២ មានផ្ទះ ដែលធ្វើអំពីឈើប្រកស័ង្កសីតូចៗចំនួន ៦ខ្នង ត្រូវបានខ្យល់បក់ធ្វើឲ្យប៉ើងតំបូលរងការខូចខាត និង មួយទីតាំងទៀតស្ថិតនៅក្នុង ភូមិ ដើមស្លែង សង្កាត់ច្បារពៅទី២ ខូចខាតផ្ទះធ្វើអំពីឈើប្រកស័ង្កសីចំនួន ៥ខ្នង ដោយសារតែមានដើមចាន់គីរី (ដើមអំពិលទឹកបារាំង) ចំនួន ២ដើមធំៗ បាក់រលំសង្កត់ធ្វើ បណ្តាលឲ្យរងការខូច ខាតផងដែរ ។

ដោយឡែកផ្ទះធ្វើអំពីឈើប្រកស័ង្កសីចំនួន ១ខ្នងទៀត ដែលមានទីតាំងស្ថិតនៅក្នុង ភូមិយកបាត្រ សង្កាត់ក្បាលកោះឯណ្ណោះវិញ ក៏ត្រូវបានខ្យល់បោកបក់ធ្វើឲ្យធ្លាក់សំយ៉ាបតំបូលមកដល់ដីផងដែរ តែមិនបានបង្ករឲ្យមនុ ស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕ សណ្តោស


ចែករំលែក៖