ក្រុមភេរវកម្មដែលមានទំនាក់ទំនងល្អជាមួយ ក្រុមភេរវកម្ម អាលកៃដា បន្តវាយប្រហារ ទៅលើទីតាំទ័ពអាកាសរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងទឹកដីស៊ីរី ។
ទីតាំងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី តែងតែរងការវាយប្រហារដោយក្រុមភេរវកម្ម ។ ពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ក្រុមភេរវកម្ម Al Nusra បានបាញ់មីស៊ីល ១៧ដើមទៅលើទីតាំង យោធា Khmeimim របស់រុស្ស៊ីក្នុងប្រទេសស៊ីរី ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមមីស៊ីល១៧ដើម ដែលក្រុមភេរវកម្មវាយប្រហារទៅលើទីតាំង រុស្ស៊ីកាលពីថ្ងៃទី២២ ខែឧសភា មានមីស៊ីល៩ដើម ត្រូវបានប្រព័ន្ធការពារដែនអាកាស រុស្ស៊ីវាយកម្ទេច ។ ចំណែកមីស៊ីល៨ដើម ផ្សេងទៀត មុនពេលទៅដល់ទីតាំង យោធា ។
ការវាយប្រហារខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហានស៊ីរី គ្រប់គ្រងដោយក្រុមភេរវកម្ម Hayat Tahrir Ash Sham ដែលជាសាខាក្រុមភេរកវម្ម អាលកៃដា ។
តាមការលើកឡើងរបស់មន្ត្រីយោធារុស្ស៊ី មានកម្លាំងក្រុមភេរវកម្ម ជាង៥០០នាក់ រថក្រោះ៧គ្រឿង រថពាសដែក៤គ្រឿង រថយន្ត៣០គ្រឿងបំពាក់កាមភ្លើងយន្ត និងរថយន្តដឹករំសេវ២គ្រឿង ចូលរួមនៅក្នុងសកម្មភាពវាយប្រហារកាលពីថ្ងៃទី២២ ខែឧសភា ។
ទីតាំងទាហានអាកាសរុស្ស៊ីនៅស៊ីរីតែងតែរងការវាយប្រហារ ជាបន្តបន្ទាប់ ដោយក្រុមភេរវកម្ម លាក់ខ្លួននៅក្នុងប្រទេសស៊ីរី ។ ប៉ុន្តែរាល់ការវាយប្រហារ គឺមិនទទួលបានជោគជ័យនោះឡើយ ដោយត្រូវ ប្រព័ន្ធការពាររុស្ស៊ីកម្ទេចចោល ។
កាលពីដើមសប្តាហ៍កន្លងមក អាមេរិកបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់ អាវុធគីមី នៅតំបន់ប្រយុទ្ធ នៅក្នុងខេត្ត Idlib ៕