ព័ត៌មានទាន់ហេតុការណ៍៖

រណ្តៅដីមួយនៅភូមិទួលឃ្មួញ ឃុំទឹកវិល ដឹកអនាធិបតេយ្យគ្មានច្បាប់ប៉ះពាល់ផ្លូវជាច្រើនខ្សែ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋពលរដ្ឋឃុំក្រាំងយ៉ូវ ឃុំស្អាងភ្នំ និងឃុំព្រែកគយ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១២ តែងត្អូញត្អែពីការពិបាកធ្វើដំណើរផ្លូវបែកល្បាប់វ៉ល់រអិលធ្វើដំណើរមិនរួច ។ ដោយសារក្រុមរថយន្តដឹកដី បឹងរដ្ឋនៅក្នុងភូមិឃ្មួញ ឃុំទឹកវិល បែបអនាធិបតេយ្យមិនគោរពច្បាប់បង្ហៀរពេលលើផ្លូវ ត្រូវភ្លៀងបែកដូចបាយមាណ មិនត្រឹមផ្លូវ១ខ្សែនេះទេដែលជួបបញ្ហាបែបនេះ គឺមួយផ្លូវមួយចំនួនទៀត ដែលក្រុមរថយន្តទាំងនេះកំពុងញំញីនោះ ។ ដូច្នេះប្រជាពលរដ្ឋសំណូមឲ្យអាជ្ញាធរឬជំនាញពាក់ព័ន្ធជួយមានវិធានការទៅក្រុមរថយន្តដឹកដីទាំងនេះផង។ ចំណែកលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលបានប្រាប់អ្នកយក ព័ត៌មានថា រណ្តៅដីនេះគ្មានច្បាប់ទម្លាប់អ្វីទេ លោកកំពុងតាមដានព្រោះការស្នើសុំមានភាពមិនប្រក្រតី បើសិនច្បាស់ហើយលោក និងចាត់វិធានការផ្លូវច្បាប់។

ប្រជាពលរដ្ឋទាំង៣ឃុំខាងលើបានលើកឡើងថា ពួកគាត់មានការភ័យពេលធ្វើដំណើរដល់ត្រង់ផ្លូវបំបែកភូមិទួលរំលេច ក្នុងឃុំព្រែកគយ ស្រុកស្អាង ឃើញរថយន្តធំៗដឹកបឹងចេញមកពីបឹងក្នុងភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង ។ ដាក់ពោរហៀរមិនគោរពច្បាប់រ៉ែ និងថាមពលនោះទេ ធ្លាក់អាចម៌ដីរាយប៉ាយពេញលើដងផ្លូវ២០១២ ពេលត្រូវភ្លៀងបែកល្បាប់វ៉ល់រអិលខូចខ្លាញ់ សូម្បីតែរឺម៉កកង់បីបើកទៅមុខរអិលវិលមកក្រោយវិញ ម៉ូតូដួលបន្តបន្ទាប់គរជាន់គ្នាបណ្តាលរងរបួសផងដែរ ។ ចំណែកអាជ្ញាធរ ស្រុក ឃុំ មិនមែនគាត់មិនដឹងនោះទេ ប៉ុន្តែពួកគាត់មិនខ្ចីខ្វល់ខូចអីខូចទៅរបួសអ្នកណា របួសទៅ ព្រោះពួកគាត់មានឡានជិះមិនរងផលប៉ះពាល់នោះទេ ។ ម្យ៉ាងទៀតប្រហែលជាមានប្រយោជន៍ពីក្រុមឈ្មួញទាំងនេះ ទើបមិនមានវិធានការបែបនេះ បណ្តោយឲ្យ ក្រុមឈ្មួញធ្វើអ្វីទៅតាមតែអំពើចិត្តយ៉ាងនេះ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញធរខេត្ត កណ្តាល និងមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលមេត្តាជួយចាត់វិធានការក្រុមរថយន្តដឹកដីមួយកន្លែងនេះ ឲ្យគេគោរពច្បាប់ផង ព្រោះសព្វថ្ងៃនេះមិនត្រឹមតែបង្ហៀអាចម៌ដីប៉ុណ្ណោះទេ បើកបរលឿនហុយងងិត មើលមិនយល់ជាកក្តាបង្កឲ្យមានគ្រោះចរាចរ ផងដែរ។

ពាក់ព័ន្ធការលើកឡើងនេះ លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកកំពុងដំណើរការនីតិវិធីហើយ ដែលរណ្តៅដីនោះជាប់ពាក់ព័ន្ធទី១-យើងកំពុងរកសាវតាពីព្រោះគាត់ថាស្តារប្រឡាយ ឬ ស្តារបឹង ចឹងដើម្បីឲ្យនីតិវិធីយើងដំណើរការបានល្អយើងត្រូវធ្វើការជាមួយអាជ្ញាធរដើម្បីធ្វើការងារណឹង ។ លោកថា នីតិវិធីនោះគឺជម្រុញឲ្យម្ចាស់អាជីវកម្មសុំច្បាប់បើលើសពីទំហំមួយហិកតា គឺឲ្យគាត់សុំច្បាប់ដល់ក្រសួង ។

លោកបានបន្តថា ចំណែកការដឹកជញ្ជូនអាចម៌ដីដោយមិនគោរពតាមសារាចរណ៍ណែនាំលេខ០៣១០របស់ក្រសួងរ៉ែនោះ លោកមិនទាន់មានចំណាត់ការដល់រឿងនៅឡើយ ព្រោះបើយើងពិនិត្យរណ្តៅដីនេះគឺអនាធិបតេយ្យទៅហើយមិនទាន់បានសុំច្បាប់នៅឡើយ ប៉ុន្តែបន្ទាប់ពីម្ចាស់អាជីវកម្មសុំច្បាប់ត្រឹមត្រូវហើយ យើងនឹងពិនិត្យបន្តទៀត បើឃើញនៅតែមិនគោរពតាមសារាចរណ៍លេខ០៣១០របស់ក្រសួងលោកនឹងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕ ហេង សូរិយា


ចែករំលែក៖