ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនារីក្រសួងការពារជាតិ ទទួលការបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ លើកឡើងថា: ដើម្បីអភិវឌ្ឍន៍ សមត្ថភាព ស្តីពីភាពជាអ្នកដឹកនាំ សិល្បៈនៃការប្រាស្រ័យទាក់ទង និងទំនុកចិត្ត ក្នុងការនិយាយ ទៅកាន់សាធារណៈជនប្រកបដោយប្រសិទ្ធភាព ក្នងនាមជាគ្រូ បង្គោល សម្រាប់កងទ័ព ការងារហ្វឹកហ្វឺន រៀនសូត្រ មានសារៈ សំខាន់ ក្នងការពង្រឹងសមត្ថភាពរបស់យុទ្ធនារី ។

លោកស្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិលើកឡើងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ សិល្បះនៃការប្រាស្រ័យទាក់ទង ដោយមាន វត្តមានលោក លោកស្រី មកពីស្ថាប័នសីុវិល កងទ័ពអស់លោក លោកស្រី ក្រោមឱវាទប្រមាណ ៩០ រូបបានចូលរួម ។ ពិធីនេះ ប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ៥រោចខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១ ៩ នៅសាលប្រជំុក្រសួងការពារជាតិ ។

ក្នុងរយះពេលរៀនសូត្រពីរថ្ងៃនេះ មានការចូលរួមឧទ្ទេនាមផងពីថ្នាក់ដឹកនាំ មកពីក្រសួងកិច្ចការនារី លើប្រធានបទជាច្រើនផ្តោសំខាន់ ក្នុងការអនុវត្ត អភិវឌ្ឍន៍ បទពិសោធន៍ ភាពជាអ្នដឹនាំរបស់ស្ត្រី ដែលលើកឡើងដោយលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំនារីដទៃទៀត សំខាន់ លើភាសារាង្គកាយ កែវភ្នែក សម្លេង ការត្រៀម និយាយដែលមានទំនុកចិត្ត លើខ្លួនឯង និយមន័យនៃការដឹកនាំ ឬភាពជាអ្នកដឹកនាំ របៀបនៃការចរចារ ការពិភាក្សា លើករណីសិក្សា និងការអនុវត្តសាកល្បង ជាដើម ៕ សុខដុម


ចែករំលែក៖