ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ២គ្រឿងបុកគ្នា របួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត124-125 ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ផ្ទុកកុងតឺន័រ ពាក់ស្លាក លេខ ភ្នំពេញ 3E -5992 ទិសដៅភ្នំពេញ.ព្រះសីហនុ បានបុកជាមួយរថយន្តមួយគ្រឿងទៀត សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3E-2051 ទិសដៅ ផ្ទុយគ្នា(អ្នកបើកបររត់គេចបាត់) បណ្តាលអោយបុរសអ្នកបើកបរថយន្តកុងតឺន័រ រងរបួសធ្ងន់។

ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះជនរងគ្រោះ និងសាវតាភាគីពាក់ពន្ធ័នៅឡើយ ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសំរួលដោះស្រាយកិច្ចការនេះបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖