ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ២០ឆ្នាំម្នាក់រួមដៃគ្នាជាមួយ និងម្តាយបង្កើត កាប់សម្លាប់ប្តី ព្រោះតែរឿងសុំលុយមួយម៉ឺនរៀលប្តីមិនឲ្យ

ចែករំលែក៖

ភ្នំពេញ៖ នារីស្រស់ស្អាត វ័យ២០ឆ្នាំ និងម្តាយបង្កើត ក្លាយជាឃាតក រួមដៃគ្នាកាប់សម្លាប់ប្តី ព្រោះតែទំនាស់ពាក្យសម្តី រឿងសុំលុយ១ម៉ឺនរៀលសោះ តែប្តីមិនឲ្យ ។ ករណីឃាតកម្មនេះ បានកើតឡើងកាលវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល (ផ្ទះសង់ថ្មី) ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ជនសង្ស័យមាន០២នាក់ ១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណកជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់) ។ សម្ភារ បាត់បង់ ៖ ជនរងគ្រោះស្លាប់ក្នុងផ្ទះកើតហេតុខាងលើ ។

សម្ភារបន្សល់ទុក ៖ កាំបិតបុ័ងតោចំនួន១ , កូនកាំបិតចុងស្រួច ដងឈើចំនួន០១ , ខ្សែភ្លើងជាប់ព្រី០១ខ្សែ , ភួយចំនួន០២ , សារ៉ុងពណ៌ផ្ទៃមេឃចំនួន០១ , ស្កុតរុំ០១ដុំ , ខ្សែជ័រលីឡុងពណ៌ផ្កាឈូកចំនួន០១ និងរូបថ០១សន្លឹក ។

ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន០២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្តប្រចណ្ឌលើជនរងគ្រោះ ហើយមានទំនាស់គ្នាជាញឹកញាប់ ។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន(ជនសង្ស័យឈ្មោះគង់ ធីតា)ស្នាក់នៅសង្កាត់ទន្លេរបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមានអការមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១០.០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏មានជំលោះជាមួយគ្នាតែម្តង បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាប់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយ (ជនសង្ស័យ គឹម ធីតា) ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែ ឬភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។ ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី ជនសង្ស័យទាំង០២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចអនុវត្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះតម្គាល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិ មកទទួលធ្វើបុណ្យតាមប្រពៃណី ៕ តុងសីហា


ចែករំលែក៖