ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចគាស់ដំបូលតូប យកទូរស័ព្ទដៃ សរុបជាទឹកប្រាក់ជាង២ពាន់ដុល្លារ នៅផ្សារប៉ាហុី

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ១០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថា មានចោរលួចគាស់ដំបូលតូប ចូលយកទូរស័ព្ទដៃមួយកន្លែង សិ្ថតនៅចំណុចតូបលក់ទូរស័ព្ទក្នុងផ្សារប៉ាហុី នៅក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនបានឲ្យដឹងថា ម្ចាស់តូបជាអ្នករងគ្រោះឈ្មោះ សុទ្ធ វ៉ាន់សៀម ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅនៅភូមិ/សង្កាត់កើតហេតុខាងលើ ។

របស់របរដែលបានបាត់បង់រួមមាន ទូរស័ព្ទដៃម៉ាក OPPO11 pro ចំនួន ០៣ គ្រឿង ដោយ០១គ្រឿងតម្លៃ ៣៣៩ដុល្លារ, ទូរស័ព្ទដៃម៉ាក OPPOf11 ចំនួន០២គ្រឿងដោយមួយគ្រឿង តម្លៃ ២៩៩ដុល្លារ, ទូរស័ព្ទដៃម៉ាក OPPO A3s ចំនួន ០២គ្រឿង ដោយមួយគ្រឿងតម្លៃ ២៩០ដុល្លារ, ទូរស័ព្ទម៉ាក HUEWAI p30 មួយគ្រឿង តម្លៃ ៣៣៩ដុល្លារ សរុបជាទឹកប្រាក់អស់ចំនួន ២២៤៤ដុល្លាគត់ ។

ម្ចាស់តូបបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់ និងប្រពន្ធកូនបាននាំគ្នាទៅហូបបាយនៅផ្ទះបងប្អូន ពេលត្រឡប់មកវិញដើរចូលតូប រួចមើលទូរ ទូរស័ព្ទស្រាប់តែបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះ ជនសង្ស័យគឺមិនបានស្គាល់អត្តសញ្ញាណនោះទេ បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍កំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ៕ ស សារ៉េត


ចែករំលែក៖