ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិកំពុងរីកចម្រើនលឿនទៅមុខក្រោមដំបូលសន្តិភាព។ ការរីកចម្រើនរបស់ប្រទេសជាតិមកដល់ដំណាក់កាលនេះ គឺបានមកពីការរួមចំណែកយ៉ាងសំខាន់របស់បងប្អូនជនរួមជាតិ។ ដូច្នេះយើងបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។
ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿង។
សូមជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា» ៕